សំណួរចម្លើយដែលគេសួរញឹកញាប់ក្នុងសហគមន៍
សេវាកម្ម
តើ HLH Express ផ្តល់សេវាកម្មអ្វីខ្លះ?
នៅ HLH Express យើងផ្តល់ទាំងការដឹកជញ្ជូនក្នុងស្រុក និងអន្តរជាតិ។ ការដឹកជញ្ជូនក្នុងស្រុករួមមានការដឹកជញ្ជូនក្នុងក្រុង ការដឹកជញ្ជូនតាមខេត្ត សេវាបន្ថែម និងការដឹកជញ្ជូនទំនិញកុងតឺន័រ។ ការដឹកជញ្ជូនអន្តរជាតិរួមមានការដឹកជញ្ជូនក្រៅប្រទេស សេវាបន្ថែម តម្លៃបន្ថែម និងសេវាកម្មជួយទិញ។
តើខ្ញុំប្រើសេវាកម្មរបស់អ្នកដោយរបៀបណា?
នៅពេលដែលអតិថិជនរបស់យើងមានទំនិញដែលពួកគេចង់ទិញ ពួកគេអាចបង់ប្រាក់សម្រាប់ទំនិញនោះ ហើយបានដឹកជញ្ជូនវាទៅកាន់ឃ្លាំងអន្តរជាតិមួយក្នុងចំណោមឃ្លាំងចំនួនបីរបស់យើងនៅសហរដ្ឋអាមេរិក ចិន និងប្រទេសថៃ។ នៅពេលដែលទំនិញស្ថិតនៅក្នុងឃ្លាំងក្នុងស្រុករបស់យើង យើងនឹងទាក់ទងអតិថិជនរបស់យើង មុនពេលការដឹកជញ្ជូនចុងក្រោយត្រូវបានធ្វើឡើងជាមួយនឹង COD ។
តើសេវាកម្មជួយទិញគឺជាអ្វី?
សេវាកម្មជួយទិញគឺដំណើរការយ៉ាងសាមញ្ញ។ អតិថិជនគ្រាន់តែប្រាប់យើងពីអ្វីដែលពួកគេចង់ទិញដោយចែករំលែកតំណភ្ជាប់ផលិតផលជាមួយយើង។ ផ្នែកទទួលសេវាកម្មអតិថិជនរបស់យើងនឹងគិតថ្លៃសរុប ហើយសុំឱ្យអតិថិជនរបស់យើងបង់ថ្លៃផលិតផល។ នៅពេលបង់ប្រាក់ យើងនឹងទិញផលិតផលនោះ ហើយដឹកជញ្ជូនវាទៅឃ្លាំងអន្តរជាតិមួយក្នុងចំណោមឃ្លាំងទាំងបីរបស់យើងនៅសហរដ្ឋអាមេរិក ចិន ឬប្រទេសថៃ។ ឃ្លាំងអន្តរជាតិរបស់យើងនឹងផ្ទេរផលិតផលទៅឃ្លាំងក្នុងស្រុករបស់យើង ដែលវានឹងត្រូវបានរៀបចំ និងកំណត់ពេលសម្រាប់ការដឹកជញ្ជូន។ នៅពេលដឹកជញ្ជូន អតិថិជនរបស់យើងគ្រាន់តែត្រូវបង់ថ្លៃដឹកជញ្ជូន មុនពេលទទួលបានកញ្ចប់របស់ពួកគេ។
តើខ្ញុំអាចដឹកជញ្ជូនទៅប្រទេសផ្សេងទៀតបានទេ?
HLH Express ទទួលយកតែកញ្ចប់ពីសហរដ្ឋអាមេរិក ចិន និងថៃប៉ុណ្ណោះ។ យើងមិនទាន់បញ្ជូនចេញទៅក្រៅប្រទេសនៅឡើយទេ។
អត្រាតម្លៃ
តើខ្ញុំអាចគណនាអត្រាតម្លៃក្នុងស្រុក និងអន្តរជាតិបានទេ?
ប្រាកដ៏ណាស់! ចុចទីនេះសម្រាប់ ការគណនាអត្រាតម្លៃការដឹកជញ្ចូនក្នុងស្រុក និងនៅទីនេះសម្រាប់ ការគណនាអត្រាតម្លៃការដឹកជញ្ចូនអត្តជាតិ។
តើខ្ញុំបង់ថ្លៃសេវា HLH Express ដោយរបៀបណា?
សម្រាប់កញ្ចប់ដែលដឹកជញ្ជូនពីក្រៅប្រទេស អតិថិជនមិនចាំបាច់បង់ថ្លៃដឹកជញ្ជូនទេ រហូតដល់វាត្រូវបានដឹកជញ្ជូនដល់ដៃអតិថិជនក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអតិថិជនមិនរស់នៅក្នុងទីក្រុងភ្នំពេញ ហើយរស់នៅតាមខេត្តដែលមិនទាន់មានសាខា HLH Express នោះទេ អតិថិជននឹងត្រូវបានទាក់ទង និងស្នើសុំឱ្យបង់ថ្លៃដឹកជញ្ជូនជាមុន។ នៅពេលដែលអតិថិជនបានបង់ថ្លៃដឹកជញ្ជូនហើយ HLH Express នឹងផ្ញើកញ្ចប់ទៅខេត្តជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត។ សម្រាប់សេវាកម្មដឹកជញ្ជូនក្នុងស្រុក អតិថិជនដែលបញ្ជាទិញទំនិញត្រូវបង់ថ្លៃដឹកជញ្ជូនជាមុន។ HLH Express ផ្តល់ជំនួយជាចម្បងដល់អតិថិជនដែលទិញពី Amazon នៅសហរដ្ឋអាមេរិក Taobao នៅក្នុងប្រទេសចិន និង Lazada នៅប្រទេសថៃ។
តើ HLH Express ផ្តល់ការធានារ៉ាប់រងទេ?
កញ្ចប់អាចធានាបាន ប៉ុន្តែអតិថិជនត្រូវតែប្រាប់យើងជាមុនអំពីប្រភេទទំនិញ និងតម្លៃពិតប្រាកដ៏នៃទំនិញ។ ការធានារ៉ាប់រងរបស់យើងគិតថ្លៃ 5% នៃតម្លៃសរុបនៃទំនិញ ហើយតម្លៃសរុបនៃទំនិញមិនត្រូវលើសពី $2000 នោះទេ។ យើងអាចធានាបានតែកញ្ចប់ដែលមានតម្លៃ $2000 ឬក្រោមប៉ុណ្ណោះ។ ប្រសិនបើកញ្ចប់ដែលត្រូវបានធានារ៉ាប់រងដោយពួកយើង បានមកដល់ខូច ឬបាត់ យើងនឹងធ្វើការស៊ើបអង្កេត និងបញ្ជាក់ថា តើយើងមានកំហុស ឬមានបញ្ហាផ្សេងទៀត។ ប្រសិនបើ HLH Express មានកំហុសចំពោះការខូចខាត ឬការបាត់បង់ យើងនឹងផ្តល់សំណងពេញថ្លៃដល់អតិថិជន។
ចុះបើកញ្ចប់មួយខូច ឬបាត់ ប៉ុន្តែវាមិនមានធានារ៉ាប់រង?
ប្រសិនបើកញ្ចប់របស់អតិថិជនខូច ឬបាត់បង់ ហើយវាមិនត្រូវបានធានាដោយ HLH Express នោះអតិថិជននឹងនៅតែទទួលបានសំណង។ HLH Express នឹងធ្វើការស៊ើបអង្កេត និងកំណត់ថាអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់។ ក្នុងករណីភាគច្រើន អតិថិជននឹងទទួលបានសំណងទៅតាមថ្លៃដឹកជញ្ជូន។ សំណង5ដង នៃថ្លៃដឹកជញ្ជូន ។
មជ្ឈមណ្ឌលបញ្ចូនទំនិញ
តើ HLH Epress មានទីតាំងបញ្ញើប៉ុន្មានកន្លែង?
បច្ចុប្បន្ន យើងមានទីតាំងសេវាប្រតិបត្តិការចំនួន 4 នៅរាជធានីភ្នំពេញ។ គោលដៅរបស់យើងក្នុងឆ្នាំ 2022 គឺបើកចំណុចសេវានៅគ្រប់ 25 ខេត្តក្រុង។
តើអាសយដ្ឋានទៅកាន់ឃ្លាំងអន្តរជាតិរបស់អ្នកមានអ្វីខ្លះ?
សូមចុចទីនេះទៅកាន់ អាសយដ្ឋានឃ្លាំងអន្តរជាតិរបស់យើង។
តើពេលវេលាប៉ាន់ស្មាននៃការដឹកជញ្ជូនសម្រាប់ការដឹកជញ្ជូនអន្តរជាតិគឺជាអ្វី?
សម្រាប់ការដឹកជញ្ជូនអន្តរជាតិ វាត្រូវចំណាយពេល 20-30 ថ្ងៃដើម្បីដឹកជញ្ជូនពីប្រទេសចិន 2-3 ថ្ងៃដើម្បីដឹកជញ្ជូនពីប្រទេសថៃ និង 5-15 ថ្ងៃដើម្បីដឹកជញ្ជូនពីសហរដ្ឋអាមេរិក។ សូមចំណាំថានេះគឺជាការប៉ាន់ស្មានទាំងអស់ ហើយការពន្យារពេលដឹកជញ្ជូនអាចកើតឡើង។ ការប៉ាន់ស្មានទាំងនេះគឺបន្ទាប់ពីកញ្ចប់ត្រូវបានទទួលដោយឃ្លាំងអន្តរជាតិរបស់យើង។
តើពេលវេលាប៉ាន់ស្មាននៃការដឹកជញ្ជូនសម្រាប់ការដឹកជញ្ជូនក្នុងស្រុកគឺជាអ្វី?
សម្រាប់ការដឹកជញ្ជូនក្នុងស្រុក វាអាស្រ័យលើពេលវេលាដែលកញ្ចប់ត្រូវបានទទួល។ ប្រសិនបើកញ្ចប់របស់អតិថិជនត្រូវបានទទួលមុនម៉ោង 11 ព្រឹក វានឹងត្រូវដឹកជញ្ជូននៅថ្ងៃដដែលនៅពេលរសៀល។ ប្រសិនបើកញ្ចប់របស់អតិថិជនត្រូវបានទទួលនៅពេលរសៀល និងមុនម៉ោង 4:30 រសៀល វាអាចត្រូវបានដឹកជញ្ជូននៅថ្ងៃដដែលនៅពេលល្ងាច ឬព្រឹកបន្ទាប់។
ព័ត៌មាន
តើខ្ញុំអាចទាក់ទងអ្នកណាប្រសិនបើខ្ញុំមានសំណួរ?
សម្រាប់សេវាអតិថិជន សូមទំនាក់ទំនងតាមលេខទូរស័ព្ទខាងក្រោមសម្រាប់ការសាកសួរ៖ 087 962 962, 017 962 962, និង 068 962 962។
តើ HLH Express មានកម្មវិធីទូរស័ព្ទដែលឬទេ?
ប្រាកដ៏ណាស់, យើងមាន! សម្រាប់បទពិសោធន៍គ្មានពីរ, សូមទាញយកកម្មវិធីរបស់យើងដែលមានសម្រាប់ទាំងប្រពន្ធប្រតិបត្តិការ iOS និង Android ។
តើវត្ថុអ្វីខ្លះដែលខ្ញុំត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូន?
ប្រសិនបើអតិថិជនមិនប្រាកដ និងសង្ស័យថាទំនិញរបស់ពួកគេត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ ឬពិបាកដោះស្រាយ សូមទាក់ទងផ្នែកសេវាអតិថិជន HLH Express ជាមុនសម្រាប់ព័ត៌មានបន្ថែម ឬការបញ្ជាក់។
តើខ្ញុំផ្លាស់ប្តូរអាសយដ្ឋានដឹកជញ្ជូនដោយរបៀបណា ប្រសិនបើកញ្ចប់ត្រូវបានដំណើរការរួចហើយ?
សូមទាក់ទងផ្នែកសេវាអតិថិជនរបស់យើងភ្លាមៗ ដើម្បីជូនដំណឹងដល់យើងអំពីសំណើរបស់អ្នកក្នុងការផ្លាស់ប្តូរអាសយដ្ឋានដឹកជញ្ជូន។ ក្នុងករណីភាគច្រើន ប្រសិនបើអតិថិជនទាក់ទងក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃ ក្រុមប្រតិបត្តិការនឹងនៅតែអាចផ្លាស់ប្តូរអាសយដ្ឋានដឹកជញ្ជូនបាន។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអតិថិជនទាក់ទងមក HLH Express យឺតជាងរយៈពេលនោះ វានឹងពិបាកក្នុងការផ្លាស់ប្តូរអាសយដ្ឋានដឹកជញ្ជូន ព្រោះវាអាចនឹងត្រូវបានបញ្ជូន ឬទទួលដោយអ្នកទទួលរួចហើយ។